បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៥១១នាក់ទៀត​ និងស្លាប់​១១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥១១នាក់ទៀត- ជាសះស្បើយ ៤៨៧នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៥៩នាក់ និងអ្នកដំណើរពីបរទេស ១៥២នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ៩៦,៣៣៩នាក់- អ្នកជាសះស្បើយ ៩១,៦១៨នាក់ និងមានអ្នកស្លាប់ ១,៩៨១នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង