សមត្ថកិច្ចនគរបាលស្រុកកំពង់សីលា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សីលា បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ២០២១ កម្លាំង​ជំនាញប្រឆាំងបទល្មេីសគ្រឿងញៀន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរកាន់កាប់ និងរក្សាទុក នូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យឈ្មោះ សេង ស្រីង៉ា ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

​ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន៖ ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន ១៩កញ្ចប់ និងសម្ភារៈ សម្រាប់​ជក់​គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង