​ចាប់ខ្លួនជនជាតិចិន​២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០)​ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី ​ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាប បទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០២នាក់ នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ៖ ​ ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329 និង ឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (គ្មាន)។

យុទ្ធនាការនេះ សមត្ថកិច្ចជំនាញ បានចាប់យកវត្ថុតាងមួយចំនួន រួមមាន​៖

១- អ៊ិចស្តាស៊ី (MDMA) 6kg 546,65g

២- មេតំហ្វេតាមីន (ICE) 1kg 085,35g

៣- អំហ្វេតាមីន 608,33g

៤- កេតាមីន (Ketamine) 228,89g

៥- នីមេតាហ្សេប៉ាម (Nimetazepam) 1kg 503,88g។ សរុបទម្ងន់ 9kg 973,10g, សារធាតុគីមី 4kg 684,70g, ទូរស័ព្ទ ០២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ និងវត្ថុតាង​ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​បន្តតាមនីតិវិធីច្បាប់៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង