កម្លាំងនគរបាលស្រុក​បវេល ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកនិង​ជួញដូរគ្រឿងញៀន​

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង បានបើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ បានជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន កាលពីម៉ោង ២១ និង៥០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១​ នៅចំណុចប្រទ្បាយសំណង់តោ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

យុទ្ធនាការនេះ សមត្ថកិច្ច បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តឿ ឆវេត (ហៅក្តិប) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង (អ្នករក្សាទុកនូវសារធាតុញៀន)។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៥ថង់ (ធំ០២ តូច០៣), ម៉ូតូ ម៉ាកអិចសិនទឺ ចាស់ ចំនួន០១គ្រឿង។

​ក្រោយសមត្ថកិច្ច សាកសួរជនសង្ស័យឈ្មោះ តឿ ឆវេត រួច កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ធបាលល្វា នៃអធិការដ្ឋាននគរនបាលស្រុកបវេល ក៏បានបន្តចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ប៉ែន ភីទ្បៃ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង (ជាអ្នករក្សាទុកនូវសារធាតុញៀន)។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួ ០១ថង់។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ប្រភពៈ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង