បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩​ថ្មី​ ៥៩៦នាក់ទៀត​ និងស្លាប់​៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ​២០២១ ឲ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៩៦នាក់ទៀត- ជាសះស្បើយ ៣៩៧នាក់ និងស្លាប់ ០៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤១៩នាក់ និងអ្នកដំណើរពីបរទេស ១៧៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩៦,៩៣៥នាក់- អ្នកជាសះស្បើយ ៩២,០១៥នាក់ និងមានអ្នកស្លា ១​,៩៨៧នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង