បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥៨៩នាក់ និងស្លាប់២០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសួខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ថា បន្តរកឃើញអ្នកឆ្លងថ្មី ៥៨៩នាក់ទៀត- ជាសះស្បើយ ៤៨០នាក់ និងស្លាប់ ២០ នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៤១នាក់ និងអ្នកដំណើរពីបរទេស ១៤៨នាក់។

ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ៩៧,៥២៤នាក់- អ្នកជាសះស្បើយ ៩២,៤៩៥នាក់ និងមានអ្នកស្លាប់ ២,០០៧នាក់៕ ប្រភព៖  ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង