កម្ពុជា រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី​Delta​ ​សរុប​៣៧៣១ករណី

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០២១ បង្ហាញថា រកឃើញកូវីដបំប្លែងថ្មី Delta ៤០៨ករណីទៀត នៅថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា​ បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សរុបមានចំនួន ៣៧៣១ករណី៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង