កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ជនជាតិ១៤នាក់ ​​ករណីចាប់ជំរិតទារ​ចិនដូចគ្នាជំរិតទារប្រាក់

ខេត្តព្រះសីហនុ៖  មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋម​ថា កាលពីវេលាម៉ោង ០៧និង១០​នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ​ខេត្តនេះ ដឹក​នាំបញ្ជាផ្ទាល់ដោយ លោក​ឧត្តមសេនីយ៍​ត្រី ហេង ប៊ុនទី មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសម្របសម្រួល​នីតិវិធីច្បាប់ ដោយ លោក សៀង សុខ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុច​កាសុីណូ សុីហាវយីងហួយ ស្ថិតនៅក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

យុទ្ធនាការ​នេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបចាប់ខ្លួនជនសង្ស័យ​​ជាជនជាតិចិនបានចំនួន ១៤នាក់ (ស្រី០១នាក់) និងដកហូតបានអាវុធចំនួន ០៧ដើម។ ក្នុងនោះអាវុធវែងចំនួន ០២ដើម និងខ្លី ០៥ដើម។

បច្ចុប្បន្នជនសង្ស័យ​ជនជាតិចិនទាំង១៤​នាក់ ត្រូវកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាម​ច្បាប់៕ ដោយៈ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង