បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី​ ៦៥៨នាក់ទៀត​ និងស្លាប់​៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃសៅរ៍ ទី​១១ ខែកញ្ញា ឆ្នាំ​២០២១នេះ ឲ្យដឹងថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៥៨នាក់ទៀត- ជាសះស្បើយ ៤៩៩​នាក់ និងស្លាប់ ០៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៩៨នាក់ និងអ្នកដំណើរពីបរទេស ១៦០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៨,៨៤២នាក់- អ្នកជាសះស្បើយចំនួន ៩២,៤១១នាក់ និងមានអ្នកស្លាប់ ២,០២៨នាក់៕

អត្ថបទដែលជាប់ទាក់ទង