Cristiano Ronaldo ធ្វើឲ្យអ្នកគាំទ្រក្លឹបបីសាចក្រហម កាន់តែមានចំនួនច្រើនឡើងសាជាថ្មី

បរទេស៖ កីឡាករខ្សែប្រយុទ្ធ ដ៏មុតស្រួចសញ្ជាតិប៉ទុយហ្កាល់ Cristiano Ronaldo បានសាងភាពភ្ញាក់ផ្អើល និងរំភើបឥតឧបមា ជូនអ្នកគាំទ្ររបស់ខ្លួនទូទាំងពិភពលោក ជាពិសេសអ្នកគាំទ្រក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ បន្ទាប់ពីស៊ុតបញ្ចូលទី បានចំនួន ​២គ្រាប់ ក្នុងការប្រកួតរវាងក្លឺបបីសាចក្រហម និងក្លឹបសារីកាព្រៃ នាទឹកដី Old Trafford ជួយអោយក្រុមយកឈ្នះ ក្នុងការប្រកួត ​៤ ទល់នឹង​១ ហើយឡើងមកកាន់កំពូលតារាង។

វត្តមានប្រៀបដូចសុបិន្ត នៃការវិលត្រលប់របស់កីឡាករកំពូលរូបនេះ អស់រយៈពេល ១២ឆ្នាំ បានធ្វើអោយអ្នកគាំទ្រក្លឹបបីសាចក្រហម កាន់តែមានសន្ទុះទ្វេដង គ្រាន់តែតម្លៃ នៃការលក់​អាវលេខ៧ របស់ខ្លួន បានបំបែកកំណត់ត្រាថ្មី ដោយលក់បានជាង ១៨៧លានផោន ឬប្រហាក់ប្រហែលជាង ២៥៨លានដុល្លារអាមេរិច។

Ronaldo ស៊ុតបញ្ចូលទីបាននៅនាទីទី៤៧ និង ៦២ ខណៈមិត្តរួមក្រុម Bruno Fernandez និង Jesse Lingard រកបានម្នាក់មួយគ្រាប់ នៅនាទី ៨០ និង ៩២ ហើយកីឡាករ Manquilo របស់ក្រុមសារិកាព្រៃ រកបាននៅនាទី​៥៦ បានមួយគ្រាប់ផងដែរ។

លទ្ធផលគូផ្សេងទៀត៖

Crystal Palace 3 Tottenham 0
Arsenal 1 Norwich 0
Brentford 0 Brighton 1
Leicester 0 Man City 1
West Ham 0 Southampton 0
Watford 0 Wolverhampton 2
Chelsea 3 Aston Villa 0

អត្ថបទដែលជាប់ទាក់ទង