ស្តាតថ្មីឈ្មោះ មរតកតេជោ ចំណាយលុយសាងសង់ ១៦០លានដុល្លារ

រាជធានីភ្នំពេញ៖ ស្តាតថ្មី (ឈ្មោះ មរតកតេជោ) តម្លៃ១៦០លានដុល្លារ នៅឈៀងខាងជើង រាជធានីភ្នំពេញ និងមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីវត្តភ្នំ ដែលជាជំនួយ របស់ប្រទេសចិន ត្រូវបានប្រគល់មកឲ្យកម្ពុជា រួចហើយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ដែលមកបំពេញទស្សនកិច្ចរយៈពេល ០២ថ្ងៃនៅកម្ពុជា។

ស្តាតថ្មីនេះ បំពាក់កៅអីអង្គុយជាថ្នាក់ កំពស់ ០៣ជាន់ ហើយអាចដាក់មនុស្សបាន ០៦ម៉ឺននាក់ ដោយសង់លើផ្ទៃដីចំនួន ៨៥ហិចតា។

ស្តាតថ្មីនេះ ត្រៀមសម្រាប់ប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ជំនួសឲ្យស្តាតអូឡាំពិក ដែលមានអាយុកាល ៥៧ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង