បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៦៥៣នាក់​និងស្លាប់​៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេ​ក្តីប្រកាសព័ត៌មានបង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៥៣នាក់ទៀត- ជាសះស្បើយ ៤៦៣នាក់ និងស្លាប់ ០៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥២៣នាក់ និង អ្នកដំណើរពីបរទេស ១៣០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពូជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០១,៤៤៣​នាក់- អ្នកជាសះស្បើយ ៩៥,៣៦៧នាក់ និងមានអ្នកស្លាប់ ២,០៦៧នាក់៕ ​

អត្ថបទដែលជាប់ទាក់ទង