ក្រុមសង្គ្រោះរបស់ក្រុមហ៊ុន GTVC រកឃើញសាកសពយុវជនម្នាក់ ដែលលិចទូកក្នុងលម្ហសមុទ្រ ខេត្តព្រះសីហនុនោះហើយ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះថា ក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន​ ជី.ធី.វី.សុី​, ស្ពីដប៊ូត កម្ពុជា (G.T.V.C, Speed Boat Cambodia) សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានស្វែងរកសពជនរងគ្រោះឈ្មោះ ស៊ន មករា (ហៅឧត្តម) អាយុ ១៤ឆ្នាំ ឃើញហើយ នៅវេលាម៉ោង ០៦ល្ងាចនេះ។

លោកឧកញ៉ា បន្តថា សពជនរងគ្រោះ បានបាត់ខ្លួនដោយសារលិចទូក នៅក្នុងលម្ហសមុទ្រ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង