សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ​៥នាក់ ករណីជួញដូរ​គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង​៖ ​សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ បានចុះបង្ក្រាបករណី​ជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់។

មន្ត្រីនគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា​ ជនសង្ស័យទាំង០៥នាក់ រួមមាន៖

១- ឈ្មោះ ថូ ឡាំងថង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ រស់នៅភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង( ជួញដូរ រក្សាទុកនិង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។

២- ឈ្មោះ សុខ ណាលី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន)​។

៣- ឈ្មោះ វ៉ន រូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង( ជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន)។

៤- ឈ្មោះ ញ៉ុល រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចន្លោះរាជ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង( សមគំនិតជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

៥- ឈ្មោះ សុខ ធុល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង( ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

ចំណែកឯវត្ថុតាង​ ដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន ១៣កញ្ចប់ (ទម្ងន់ ៥,៦៥ក្រាម) ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង- ដាវ ចំនួន ០១ដើម – កាំ៉ភ្លើងកែឆ្នៃ ចំនួន ០១ ដើម – ម៉ូតូ ចំនួន ០៤គ្រឿង- ឧបករណ៍សម្រាប់សេពគ្រឿងញៀន និងសម្ភារៈវិចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តនីតិវិធី៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង