អ្នកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ​ចុះពិនិត្យ​អគាររដ្ឋបាលមន្ទីរផែនការ ទើបកសាងថ្មី

ខេត្តព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ អ្នកស្រី ហៀក ហ៊ីមុល្លី និងលោក តោ មុនីសាក់ ប្រធានមន្ទីរផែនការ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលអគាររដ្ឋបាលមន្ទីរផែនការថ្មី ដែលមានកម្ពស់ ៤ជាន់ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពមួយចំនួនទៀត​។

នាឱកាសនោះ អ្នកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ​មានប្រសាសន៍ថា ការចុះមកពិនិត្យមើលអគាររដ្ឋបាលមន្ទីរផែនការថ្មីនេះ ដើម្បីមើលត្រង់ចំណុចណា ដែលត្រូវបំពេញបន្ថែម និងត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត។

អ្នកស្រី​បន្តថា ស្នើដល់លោកប្រធានមន្ទីរផែនការ និងមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចូលរួមថែរក្សា អោយបានល្អជាប្រចាំ និងត្រូវអនុវត្តការងាររបស់មន្ទីរអោយបានល្អប្រសើរ។

ចំណែក លោក តោ មុនីសាក់ ប្រធានមន្ទីរផែនការខេត្តព្រះសីហនុ បានបញ្ជាក់ថា សព្វថ្ងៃនេះ មន្ទីរផែនការ​កំពុងធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្ រក្នុងខេត្តព្រះសីហនុ ក្នុងដំណាក់ការកូវីដ-១៩ ដល់​ប្រជាពលរដ្ឋ ដែលជួបការលំបាក។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជំនួយដល់ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ។

ជាចុងក្រោយ លោក តោ មុនីសាក់ ក៏បាន​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងលោករដ្ឋមន្ត្រីក្រសួងផែនការ ក៏ដូចជា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានឱ្យអគាររដ្ឋ​បាលមន្ទីរ​ផែនការថ្មីនេះ ដែលមានទីធ្លាធំទូលាយ ថែមទាំងមានផាសុខភាពល្អថែមទៀតផង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង