ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៦៩៣​នាក់​ និងស្លាប់​១១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២១នេះ បញ្ជាក់ថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៩៣​នាក់ទៀត- ជាសះស្បើយ ៤៤៣ នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៨១នាក់ និងអ្នកដំណើរពីបរទេស ១១២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវិដ-១៩ សរុប ១០២,១៣៦នាក់- អ្នកជាសះស្បើយ ៩៥,៨១០នាក់ និងមានអ្នកស្លាប់ ២,០៧៨នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង