បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៦៩៨នាក់ទៀត និងស្លាប់​១១នាក់

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃសុក្រ​ ទី១៧ ខែកញ្ញា ឆ្នាំ​២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៩៨នាក់ទៀត- ជាសះស្បើយ ៤៦៥ នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៤៧នាក់ និងអ្នកដំណើរពីបរទេស ១៥១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០២,៨៣៤នាក់- អ្នកជាសះស្បើយ ៩៦,២៧៥នាក់ និងមានអ្នកស្លាប់ ២,០៨៩នាក់៕

អត្ថបទដែលជាប់ទាក់ទង