បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៦៤៨នាក់ទៀត​ និងស្លា​ប់៧នាក់​

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃសៅរ៍ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ឲ្យដឹងថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៤៨នាក់ទៀត- ជាសះស្បើយ ៤៩២នាក់ និងស្លាប់ ០៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៨៨នាក់ និងអ្នកដំណើរពីបរទេស ១៦០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបចំនួន ១០៣,៤៨២នាក់- អ្នកជាសះស្បើយ ៩៦,៧៦៧នាក់ និងមានអ្នកស្លាប់ ២,០៩៦នាក់៕ ​

អត្ថបទដែលជាប់ទាក់ទង