សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​៣៣នាក់ ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​​ ១៤ករណីផ្សេងគ្នា

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចស្ថាប័នជំនាញ​ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ​នៅក្នុង​​​​ប្រតិបត្តិការ​ប​ង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៤​ករណីផ្សេងៗគ្នា នៅ​ទូ​ទាំង​ប្រទេសកម្ពុជា​ កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១។​

សមត្ថកិច្ចបន្តថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៣៣​នាក់​ រួម​មាន​៖​ បទល្មើសជួញដូរ​ចំនួន ១១​ករណី​ ឃាត់ខ្លួនជនសង្ស័យចំនួន​ ២៨​នាក់​ និង​បទល្មើសប្រើប្រាស់គ្រឿងញៀនចំនួន ០៣​ករណី​ ឃាត់​ជនសង្ស័យចំនួន ០៥​នាក់​​។​

ចំពោះ​វត្ថុ​តាង​ ដែលសមត្ថកិច្ច ​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ រួម​មាន​៖​ ​​មេ​តំ​ហ្វេ​តា​មីន​(Ice)​ ចំនួន ៨៤,៦២​ក្រាម​ និង​ ៣៥​កញ្ចប់​តូច​​។​

​លទ្ធផល​ចុះបង្ក្រាបបទល្មើសគ្រឿងញៀន​ខាងលើ​នេះ​ ចូលរួមពីកម្លាំងជំនាញចំនួន ១២​អង្គភាពរួមមាន​​៖​

កម្លាំងមន្ត្រីនគរបាល​៖​ ១០​អង្គភាព​

១- មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,១៤​ក្រាម​។​

២- បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១៣,៦៨​ក្រាម​។​

៣​- កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១០​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ១៤,៦៥​ក្រាម​។​

៤- កំពង់ឆ្នាំង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​

៥- កំពង់ស្ពឺ​៖​ ជួញដូរ​ ​១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៨៥​ក្រាម​។​

៦- កំពត​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ២,០៩​ក្រាម​។​

៧​- ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៩,៣០​ក្រាម​។​

៩- សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​។​

១០- ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៣០,០៨​ក្រាម​។​

​កងរាជអាវុធហត្ថ​​​ ចំនួន ​២​អង្គភាព​

១- ព្រះ​សីហ​នុ​៖​ ជួញដូរ​ ​១​ករណី​ ឃាត់​ ​១​នាក់​ ចាប់​យក​ Ice​ ៣៥​កញ្ចប់​តូច​។​

២- តាកែវ​៖​ ជួញដូរ​ ​១​ករណី​ ឃាត់​ ​១​នាក់​ ចាប់​យក ​Ice​ ១១,៧៦​ក្រាម​៕

 

អត្ថបទដែលជាប់ទាក់ទង