បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី​ ៦១២នាក់ទៀត​និងស្លាប់​១៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌៌មាន នៅថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៦១២នាក់ទៀត- ជាសះស្បើយ ៤៦០នាក់ និងស្លាប់ ១៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៣៤នាក់ និងអ្នកដំណើរពីបរទេស ៧៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០៤​,០៩៤នាក់- អ្នកជាសះស្បើយ ៩៧,២២៧នាក់ និងមានអ្នកស្លាប់ ២,១០៩នាក់៕

អត្ថបទដែលជាប់ទាក់ទង