បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៦២២នាក់ទៀត​ និងស្លាប់​១៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃចន្ទ ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦២២នាក់ទៀត- ជាសះស្បើយ ៤៧៣នាក់ និងស្លាប់ ១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៤៤នាក់ និងអ្នកដំណើរពីបរទេស ១៧៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៤,៧១៦នាក់- អ្នកជាសះស្បើយ ៩៧,៧០០នាក់ និងមានអ្នកស្លាប់ ២,១២៣នាក់៕

អត្ថបទដែលជាប់ទាក់ទង