ថ្ងៃនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកអ្នកឆ្លង​កូវីដ-១៩ថ្មី​ ៦២៨​នាក់ទៀត​ និងស្លាប់​១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦២៨​នាក់ទៀត- ជាសះស្បើយ ៤៨៦នាក់ និងស្លាប់ ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥០៧នាក់ និងអ្នកដំណើរពីបរទេស ១២១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៥,៣៤៤នាក់- អ្នកជាសះស្បើយ ៩៨,១៨៦នាក់ និងមានអ្នកស្លាប់ ២,១៤០នាក់៕

អត្ថបទដែលជាប់ទាក់ទង