ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា៣ម៉ឺនដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គឹមជី បានបន្តផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ៣ម៉ឺនដុល្លារអាមេរិក ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ចូលរួមចំណែក ទិញ ឬរៀបចំគ្រែ ផ្តល់​ជូនអ្នកជំងឺ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នាខេត្តសៀមរាប។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) មានប្រសាសន៍ថា ជំនួយឧបត្ថម្ភទាំងនេះ គឺជាកាចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តសៀមរាប ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ឲ្យមានប្រសិទ្ធភាព។

ឆ្លើយតបទឹកចិត្តមនុស្សធម៌ខាងលើនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងអ្នកស្រី ទាង អេង ទៀ សីហា អនុប្រធាន​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គឹមជី ​ដែលបានឧបត្ថម្ភថវិកាចំនួន ៣ម៉ឺន​ដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែជូនអ្នកជំងឺ នៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្នុងក្រុងសៀមរាប នាឱកាសនេះ។

លោកអភិបាលបន្តថា ​ក្នុងគ្រាដ៏លំបាកនេះ ក្នុងនាមអភិបាលខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបទាំងអស់ ​សូមថ្លែងអំណរគុណ ​លោកឧកញ៉ា ទៀ វិចិត្រ ​និងភរិយា ព្រមទាំងបុត្រា-បុត្រី សូមមានសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ-១៩៕

 

អត្ថបទដែលជាប់ទាក់ទង