បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៨២២នាក់ទៀត​និងស្លាប់​២១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨២២នាក់ទៀត- ជាសះស្បើយចំនួន ៤៩៤នាក់ និងស្លាប់ ២១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧១៦នាក់ និងអ្នកដំណើរពីបរទេស ១០៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៧,៤៤១នាក់- អ្នកជាសះស្បើយ ៩៩,៦២៨នាក់ និងអ្នកស្លាប់ ២,១៩៧នាក់៕

អត្ថបទដែលជាប់ទាក់ទង