ឧកញ៉ា ទៀ វិចិត្រ និងភរិយា ចូលបច្ច័យជួយទ្រទ្រង់ចង្ហាន់ ព្រះសង្ឃជាង១០០អង្គ នៅវត្តឥន្ទញ្ញាណ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ឥន្ទញាណ ស្ថិតក្នុងក្រុងព្រះសីហនុ បានថ្លែងអរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គឹមជី ដែលបានចូលបច្ច័យ ជាប្រាក់ដុល្លាចំនួន ៥០០ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ៥០០ ០០០រៀល សម្រាប់ជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃនៅវត្តឥន្ទញ្ញាណ ជាងមួយរយអង្គ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ។ ខណៈវត្តឥន្ទញ្ញាណ បានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ស្របតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

បច្ច័យ របស់លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា បានយកទៅប្រគេនព្រះសង្ឃ នៅវត្តឥន្ទញ្ញាណ តាមរយៈ ឧបាសិកា ទន យឿន នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

នាឱកាសនោះ ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណ បានស្វាធ្យាយជូនពរជ័យជូន លោកឧកញ៉ា និងភរិយា ព្រមទាំងបុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារ សូមជួបពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឃ្លាឡើយ៕

អត្ថបទដែលជាប់ទាក់ទង