បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៨១៦នាក់ទៀត និងស្លាប់២១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៨១៦នាក់ទៀត- ជាសះស្បើយ ៥៥៤នាក់ និងស្លាប់ ២១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧០២នាក់ និង អ្នកដំណើរពីបរទេស ១១៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា អ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០៨,២៥៧នាក់- អ្នកជាសះស្បើយ ១០០,១៨២នាក់ និងមានអ្នកស្លាប់ ២,២១៨នាក់៕

អត្ថបទដែលជាប់ទាក់ទង