លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតកុមារាម្នាក់ទៀត ដែលឈឺនៅលើកោះរ៉ុង

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅម៉ោង ០៦ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C, speed Boat Cambodia) ឲ្យទៅទទួលយកកុមារាម្នាក់ ដែលឈឺក្ដៅខ្លួនខ្លាំងរហូតសន្លប់បាត់បង់ស្មារតី នៅលើកោះរ៉ុង បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យលើដីគោក នាក្រុងព្រះសីហនុ។

លោកឧកញ៉ា មានប្រសាសន៍ថា ការបញ្ជូន ក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ឲ្យទៅទទួលយកកុមារារងគ្រោះខាងលើនេះ ក្រោយពេលរូបលោកបានទទួល ដំណឹងនេះពី មន្ត្រីនគរបាល មូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម ផ្តល់ព័ត៌មានមករូបលោក។

កុមាររងគ្រោះ មានឈ្មោះ សន រតនៈបុត្រ ភេទប្រុស អាយុ ០៣ឆ្នាំ, ឳពុកឈ្មោះ ថៃ ស៊ន និងម្តាយឈ្មោះ ហ៊ន ស្រីរត្ន័ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ននេះ កុមារា រងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ ក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោកឧកញ៉ា ទៀ វិចិត្រ បានដឹកយកមកសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាស្ថាពរហើយ៕

អត្ថបទដែលជាប់ទាក់ទង