ឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គឹមជី ចូលបច្ច័យ៣លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង

ខេត្តព្រះសីហនុ៖ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ៣០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងភរិយា ហេង គឹមជី បានចូលបច្ច័យចំនួន ០៣លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២១។

សូមបញ្ជាក់ថា វត្តគិរីជលសាកោះរ៉ុង ក៏ដូចជាបណ្តាវត្តដទៃទៀតដែរ បានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ស្របតាមការណែនាំ របស់ក្រសួងធម្មការ និងសាសនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

បច្ចយ័របស់លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គឹមជី បានយកប្រគេនព្រះសង្ឃគង់នៅ វត្តគិរីជលសាកោះរ៉ុង តាមរយៈ កងការពារកោះរ៉ុងលេខ១ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្តគិរីជលសា កោះរ៉ុង ព្រះនាម ព្រះទេព សោភ័ណ ភារ រ៉ាវី បានស្វាធ្យាយជូនពរជ័យ លោកឧកញ៉ា និងក្រុមគ្រួសារ សូមជួបនូវ ពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឃ្លាឡើយ៕

អត្ថបទដែលជាប់ទាក់ទង