បន្តរកឃើញអ្នកឆ្លងថ្មី ៨៣៩នាក់ទៀត និងស្លាប់១៨នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងថ្មី ៨៣៩នាក់ទៀត- ជាសះស្បើយ ៥៣០នាក់ និងស្លាប់ ១៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៣០នាក់ និងអ្នកដំណើរពីបរទេស ១០៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០៩,៩២៦នាក់- អ្នកជាសះស្បើយ ១០១,១៨៥នាក់ និងអ្នកស្លាប់ ២,២៦១នាក់៕

អត្ថបទដែលជាប់ទាក់ទង