លោក ស ថេត ណែនាំមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវមានសិលធម៌ និងផាកពិន័យតាមច្បាប់

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រី នៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមច្បាប់ ប្រេីប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ។ ហេីយថា រាល់ការអនុវត្តច្បាប់ចរាចរណ៍គឺផ្អែកលេីច្បាប់ រីឯការផាកពិន័យ ក៏ផ្អែកលេីច្បាប់ បានកំណត់ដែរ។

លោកបន្តថា ការផាកពិន័យកំណត់តាមច្បាប់ គឺចំនួនផាកពិន័យខ្ពស់ ប្រយោជន៍ដេីម្បីឲ្យអ្នកល្មេីសច្បាប់រាងចាល និងចូលរួមគោរពច្បាប់ ជាពិសេស ឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់។

ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារ សម្រាប់ខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង