ប្រធានគណៈឃោសនាអប់រំ គណបក្សប្រជាជនកម្ពុជា ជួបប្រជុំជាមួយគណៈឃោសនាអប់រំ នៃបក្សកុម្មុយនីស្ដវៀតណាម

រាជធានីភ្នំពេញ៖ ប្រធានគណៈឃោសនាអប់រំ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈឃោសនាអប់រំ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនង រវាងគណៈឃោសនាអប់រំ នៃគណបក្សទាំងពីរ និងការរួមចំណែក ក្នុងការថែរក្សាពូនជ្រំទំនាក់ទំនង រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ តាមស្មារតី អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំ និងយូរអង្វែង។

លោក តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈឃោសនាអប់រំចូលរួមកិច្ចប្រជុំជាមួយ លោកង្វៀង ត្រុង ងា លេខាមជ្ឈិម និងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង