បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១៧៤នាក់ទៀត និងស្លាប់២៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ថៃទី០២ ខែតុលា ឆ្នាំ២០២១ ឲ្យដឹងថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន 174 (PCR) នាក់ទៀត- ជាសះស្បើយ 535 នាក់ និងស្លាប់ 24 នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ 153 នាក់ និងអ្នកដំណើរពីបរទេស 21នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប 113,057នាក់- អ្នកជាសះស្បើយ 103,918នាក់ និង អ្នកស្លាប់ 2,360 នាក់៕

អត្ថបទដែលជាប់ទាក់ទង