បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​២២៨​នាក់ទៀត​ និងស្លាប់​១២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២២៨ (PCR) នាក់ទៀត- ជាសះស្បើយ ៤៨៥​នាក់ និងស្លាប់ ១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២២៥​នាក់ និង អ្នកដំណើរពីបរទេស ០៣នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៣,៧០៣នាក់- អ្នកជាសះស្បើយ ១០៥,៣៥០នាក់ និងមានអ្នកស្លាប់ ២,៤១៨នាក់៕

អត្ថបទដែលជាប់ទាក់ទង