ឧកញ៉ា ទៀ វិចិត្រ ​ឧបត្ថម្ភម្ហូបអាហារ​​និងថវិកា​ ជូន​មន្ត្រី​មូលដ្ឋាន​សង្កាត់​២ ​ជិត​១០០នាក់ ដើម្បី​លើកទឹកចិត្ត ក្នុងពិធីបុណ្យភ្ជុំ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តជួយឧបត្ថម្ភម្ហូបអាហារចម្រុះ និងថវិកាមួយចំនួន ជូនដល់មន្ត្រី ដែលជាសមាជិក-សមាជិការ សាខាគណបក្សប្រជាជនសាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ- សង្កាត់ ស្ថិតក្នុងសង្កាត់លេខ២ ព្រមទាំងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ សរុបជិត ១០០នាក់ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំបំពេញភារកិច្ច ក្នុងមូលដ្ឋានកន្លងមក និងបន្តទៅថ្ងៃអនាគត ព្រមទាំងការចូលរួមលើការងារទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសការរៀបចំសណ្តាប់ធ្នាប់ទូទៅ ជាមួយរដ្ឋបាលក្រុងព្រះសីហនុ។

ជំនួយទាំងនេះ លោកឧកញ៉ាទៀ វិចិត្រ បានធ្វើពិធីផ្តល់ជូន កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅមុន​ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិឆ្នាំនេះ។ ក្នុងនោះ មន្ត្រីម្នាក់ៗ ទទួលបានម្ហូបអាហារចម្រុះរួមមាន៖ អង្ករ ២៥គីឡូក្រាម- មីមួយកេស- ទឹកត្រីមួយយួរ- ត្រីខកំប៉ុង ១២កំប៉ុង- ប្រេងឆាមួយដបធំ និងថវិកាចំនួន ០៥មុឺនរៀល។

នាឱកាសនោះ លោកឧកញ្ញា ទៀ វិចិត្រ ក៏បានឧបត្ថម្ភថវិកាចំនួន ០៥លានរៀលទៀត តាមរយៈ អ្នកស្រី ឈុន ដារី ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំសាលាក្រុងព្រះសីហនុ សម្រាប់ប្រើប្រាស់ ក្នុងសាខាគណបក្សសាលាក្រុង និងប្រកាសឧបត្ថម្ភសម្លៀកបំពាក់ ជូនដល់កម្លាំងប្រជាការពារទាំងអស់ ក្នុងសង្កាត់លេខ២ តាមការស្នើសុំ របស់លោកស្រីចៅសង្កាត់លេខ២ ក្រុងព្រះសីហនុផងដែរ។

ក្នុងពិធីនោះ ​លោកឧកញ៉ា ទៀ វិចិត្រ បានជូនពរដល់មន្ត្រីរាជការគ្រប់ស្ថាប័ន សូមមានសុខភាពល្អ និងទទួលជោគជយ័គ្រប់ភារកិច្ចការងារ ហើយជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

ចំណែក អ្នកស្ រីឈុន ដារី ក្នុងនាមសមាជិក​-សមាជិការ សាខាគណបក្សប្រជាជនសាលាក្រុងព្រះសីហនុ- មន្ត្រីមូលដ្ឋាន ភូមិ- សង្កាត់ក្នុងសង្កាត់លេខ២ និងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ បា​នថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ដែលបានឧបត្ថម្ភជំនួយមនុស្សធម៌ ជូនដល់មន្ត្រីក្នុងមូលដ្ឋានខាងលើនេះ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង