លោកឧកញ៉ា ទៀ វិចិត្រ ឧត្ថម្ភមឈូសបូជាសព និងអង្ករ ជូន​គ្រួសារសព លោកយាយ ហែម ខេង ​អាយុ ៨៦ឆ្នាំ ដែលមានជីវភាពខ្វះ​ខាត

ខេត្តព្រះសីហនុ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងភរិយា ហេង គឹមជី បានឧបត្ថម្ភជំនួយសប្បុរសធម៌ រួមមាន៖ មឈូស ដាក់​សពបូជា ០១ និងអង្ករ ០១បាវ ទម្ងន់ ៥០គីឡូក្រាម តាមការស្នេីសុំ របស់គ្រួសារសព លោកយាយ ហែម ខេង មានអាយុ ៨៦ឆ្នាំ ដែលមានជីវភាពខ្វះ​ខាត ហើយ​បានទទួលមរណៈភាពដោយ​ជរាពាធ កាលពីរសៀលម៉ោង ១ និង៤៥នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១​ នៅ​ក្រុមទី១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ជំនួយមនុស្សធម៌ខាងលើនេះ ធ្វើឡើងតាមរយៈ លោក ផាន់ ដិច ប្រធានភូមិ៣ នៅព្រឹកថ្ងៃពុធ ទី​០៦ ខែតុលា ឆ្នាំ​២០២១នេះ។

នៅក្នុងពិធីប្រគល់ជំនួយនេះ ក្រុមគ្រួសារសព របស់លោកយាយ ហែម ខេង បានថ្លែងអំណរគុណ និងជូនពរដល់ ​លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គឹមជី ព្រមទាំងបុត្រា​បុត្រី សូមមានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខ​ចម្រេីនជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង