​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​២២១(PCR)​នាក់ទៀត ​និងស្លាប់​១៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ​២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២២១(PCR) នាក់ទៀត- ជាសះស្បើយ ៤៤៣នាក់ និងស្លាប់ ១៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២១២នាក់ និងអ្នកដំណើរពីបរទេស ០៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៣,៩២៤នាក់ – អ្នកជាសះស្បើយ ១០៥,៧៩៣នាក់ និងមានអ្នកស្លាប់ ២,៤៣១នាក់៕

អត្ថបទដែលជាប់ទាក់ទង