បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២២៤(PCR) នាក់ទៀត និងស្លាប់១០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២២៤ (PCR) នាក់ទៀត- ជាសះស្បើយ ៤៩៩នាក់ និងស្លាប់ ១០នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២១៩នាក់ និងអ្នកដំណើរពីបរទេស ០៥នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៤,១៤៨នាក់- អ្នកជាសះស្បើយ ១០៦,២៩២នាក់ និង អ្នកស្លាប់ ២,៤៤១នាក់៕

អត្ថបទដែលជាប់ទាក់ទង