ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា

រាជធានីភ្នំពេញ៖ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ (គ.ជ.ប) លោក មាន សទិ មានប្រសាសន៍ថា ស្ថាប័ននេះ បានចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត បានចំនួន ៧.៩១៦.៧៤៥សន្លឹក ស្មើ ៨៩.៦៤%។ ហើយលិខិតអញ្ជើញនេះ នឹងរក្សាទុកនៅសាលាឃុំ សង្កាត់ដែលប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីបន្តចែកជូនអ្នកចុះឈ្មោះបោះឆ្នោត ដែលមិនទាន់បានទទួល។

លោក មាន សទិ សមាជិក គ.ជ.ប ឲ្យដឹងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ អនឡាញ (Online) ស្តីអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ ការបញ្ជូនទិន្នន័យមក គ.ជ.ប និងលទ្ធផលបណ្តោះអាសន្ន នៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនោះ លោក មាន សទិ ដែលជាប្រធានដឹកនាំកិច្ចប្រជុំ បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង