​ប្រជាពលរដ្ឋ ស្វាគមន៍សាលាដំបូងខេត្តព្រះសីហនុ ​ឃុំខ្លួន​មេក្លោង កាប់ទន្ទ្រានព្រៃឈើរដ្ឋខុសច្បាប់៥នាក់ ដាក់ពន្ធនាគារ

ខេត្តព្រះសីហនុ៖ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ស្វាគមន៍ចំពោះចំណាត់ការ របស់សមត្ថកិច្ចគ្រប់ស្ថាប័ន និងសាលាដំបូងខេត្តព្រះសីហនុ ដែលបានចាប់និងឃុំខ្លួនមេក្លោង កាប់បំផ្លាញដីព្រៃឈើ​ របស់រដ្ឋ ប្រព្រឹត្តនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ចំនួន ០៥នាក់ ដាក់ពន្ធនាគារ ​កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

សាលាដំបូងខេត្តព្រះសីហនុ បានចោទជនសង្ស័យទាំង ០៥នាក់ខាងលើនេះពីបទ៖ ​បទ​ចូលរួមសមាគម នៃជនទុច្ចរឹត- បទបន្លំឯកសារសាធារណៈ- បទប្រើប្រាស់ឯកសារសារធារណ:ក្លែង- បទផ្តល់សេចក្តីប្រកាសក្លែងដោយភូតកុហក និងកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅ​ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងអំឡុងឆ្នាំ​២០១៩ ។ សាលាដំបូង​ខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនជនសង្ស័យទាំង ០៥នាក់ ដាក់ពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ​២០២១។

​ជនសង្ស័យទាំង ០៥នាក់ខាងលើនេះ មានអ្នកខ្លះមានលំនៅដ្ឋានរស់នៅរាជធានីភ្នំពេញ និងខ្លះទៀត រស់នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ហើយនៅក្នុងចំណោមនោះ ក៏មានជនសង្ស័យម្នាក់ជា អតីតអភិបាលរងស្រុកព្រៃនប់- ម្នាក់ទៀតជាអតីតមេឃុំបិតត្រាំង និងម្នាក់ទៀត ជាមន្ត្រីនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។


ជនសង្ស័យទាំង ០៦នាក់នេះ រួមមាន៖

១- ឈ្មោះ ណុប ភាន ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែ មានទីកន្លែងកំណើតនៅភូមិ ព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតជាអភិបាលរងស្រុកព្រៃនប់)។ អសយដ្ឋានមុនពេលចាប់ខ្លួន រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២- ឈ្មោះ រស់ ប៊ីធុល ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែ មានទីកន្លែងកំណើត នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដី។ ៣- ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែ ទីកន្លែងកំណើតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដី។ អសយដ្ឋានមុនពេលឃាត់ខ្លួន រស់នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ អសយដ្ឋានមុនពេលឃាត់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤- ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ ៣៥ ឆ្នាំជនជាតិខ្មែ ទីកន្លែងកំណើតនៅទីរួមខេត្តកំពត មុខរបរ អតីតមេឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អសយដ្ឋានមុនពេលចាប់ខ្លួន នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។

៥- ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែ មានទីកន្លែងកំណើតនៅខេត្តសៀមរាម មុខរបររកស៊ីដី។ អាសយដ្ឋានមុនពេលចាប់ខ្លួន រស់នៅសង្កាត់ច្រាំចំរះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០៥នាក់នេះ ត្រូវសាលាដំបូងខេត្តព្រះសីហនុ ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ៖ បទចូលរួមសមាគម នៃជនទុច្ចរិត- បទក្លែងបន្លំឯកសារសាធារណៈ- បទប្រើប្រាស់ឯកសារសារធារណ:ក្លែង- បទផ្តល់សេចក្តីប្រកាសដោយភូតកុហក- បទសមគំនិតប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងអំឡុងឆ្នាំ២០១៩ ហើយត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

ទោះជាបែបនេះក្តី សព្វថ្ងៃនេះ ដីព្រៃសាធារណៈ របស់រដ្ឋ ឬគម្របព្រៃឈើឆ្នាំ២០០២ ដែលឈានដល់សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនជនសង្ស័យទាំង ០៥នាក់ មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខាងលើនេះ មិនមានព្រៃឈើដុះជុំជិតទៀតទេ ពោលគឺត្រូវបានគេកាប់រានរាបដល់ដី ហើយក៏បានក្លាយជាកម្មសិទ្ធិ របស់ប្រជាពលរដ្ឋ- ឧកញ៉ាមានទ្រព្យ- បុគ្គលមានអំណាច ឬមានឋានៈបុណ្យស័ក្តខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលបច្ចុប្បន្ន និងក្រុមហ៊ុន ទាំងស្រុងអស់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង