ថ្ងៃចន្ទនេះ នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ​៨នាក់ ​ក្នុងបទបទល្មើសផ្សេងៗ​គ្នា​.. ​

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២១នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ (ប្រុស០៧នាក់ ស្ត្រីម្នាក់) ក្នុងសកម្មភាពប្រព្រឹត្តបទបទល្មើសផ្សេងៗ​គ្នា​ នាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី​ច្បាប់។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្សយ័ទាំង ០៨នាក់ ពាក់ពន្ធ័បទល្មើសចំនួន ០៤ករណី រួមមាន​៖

១- បទល្មើសលួច ០២ករណី ឃាត់ខ្លួនសង្ស័យចំនួន ០២នាក់ (ស្រី០១នាក់)។

២- បទល្មើសហិង្សាដោយចេតនា ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ប្រុស)។

៣- បទល្មើសធ្វើឲ្យខូចខាតដោយចេតនា (គាស់ទម្លុះទម្លាយ) ០១ករណី ឃាត់ខ្លួនជន​សង្ស័យចំនួន ០១នាក់ (ប្រុស)។

៤-អនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ០៨នាក់ ត្រូវបាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង