ស្ថានភាពអាកាសធាតុ ពីថ្ងៃទី១៣-១៩ ខែតុលា កម្ពុជា នឹងរងឥទ្ធិពលសម្ពាធ នៃព្យុះកុំប៉ាស៊ូ លើកទី១៨ នៅតាមតំបន់មួយចំនួន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែតុលា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងរងឥទ្ធិពល នៃសម្ពាធ ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ នៅតាមតំបន់មួយចំនួន..។

លក្ខណៈបែបនេះ នឹងបណ្តាលឲ្យបណ្តារាជធានី-ខេត្តមួយចំនួន ពិសេសខេត្តជាប់ឆ្នេរសមុទ្រ មានភ្លៀងធ្លាក់ច្រើន ដែលទាមទារឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព។

សូមអាន សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង