បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២៦៧(PCR) នាក់ទៀត​និងស្លាប់​១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៦៧(PCR) នាក់ទៀត-  ជាសះស្បើយ ៣៩៩នាក់ និងស្លាប់ ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២៤៨នាក់ និងអ្នកដំណើរពីបរទេស ១៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៥,៣៣៥នាក់- អ្នកជាសះស្បើយ ១០៨,៨០២នាក់ និងមានអ្នកស្លាប់ ២,៥៤៤​នាក់៕

អត្ថបទដែលជាប់ទាក់ទង