តំណាងអង្គការ UNDP កោតសរសើរ កម្ពុជា ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនពលរដ្ឋបានជិត១០០%

រាជធានីភ្នំពេញ៖ តំណាងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ យូ.អិន.ឌី.ភី (UNDP) លោកស្រី អាលីសារ ចាកគឺរ បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ថាសំរេចបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បានចំនួនជិត ១០០% ក្នុងក្របខណ្ឌទូទាំងប្រទេស។ ពិសេសជាងនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាកសាំងបង្កការជំងឺកូវីដ-១៩ ជូនប្រជាណលរដ្ឋ របស់ខ្លួន បានល្អជាងប្រទេសមួយចំនួន ជាពិសេសប្រទេសអភិវឌ្ឍន៍ខ្លះ ដែលមានលុយច្រើន ប៉ុន្តែការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ របស់គេមានចំនួនតិចតួចប៉ុណ្ណោះ។

ការកោតសរសើរនេះ បានធ្វើឡើងបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងប្រគល់សារតាំងជូន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង៕

អត្ថបទដែលជាប់ទាក់ទង