សម្តេច ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺនដុល្លារ ជូនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតឈ្នះក្រុមកីឡាករក្រុមកោះហ្គាំ របស់អាមេរិក

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារតាមផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយចូលរួមអបអរសាទរ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះ លើក្រុមកីឡាករក្រុមកោះហ្គាំ របស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

ជ័យជំនះនេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាជូន ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះ ចំនួន ១០០,០០០ដុល្លារអាមេរិក (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះ សូមទទួលពី​ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ព្រមជាមួយគ្នានេះ សម្តេចតេជោ ក៏បានកោតសរសើរ លោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យដ៏ត្រចេះត្រចង់នេះ៕

អត្ថបទដែលជាប់ទាក់ទង