បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​​ ២៧២(PCR​)នាក់ទៀត​ និងស្លាប់​១៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន​ ២៧២(PCR​)នាក់ទៀត- ជាសះស្បើយ ៤៩៤​នាក់ និងស្លាប់ ១៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២៤៧នាក់ និងអ្នកដំណើរពីបរទេស ២៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៥,៦០៧នាក់- អ្នកជាសះស្បើយ ១០៩,២៩៦នាក់ និងមានអ្នកស្លាប់ ២,៥៥៩នាក់៕

អត្ថបទដែលជាប់ទាក់ទង