នាយិការធនាគារអភិវឌ្ឍន៍អាស៊ី កោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍប្រទេសជាតិ រីកចម្រើនឆាប់

រាជធានីភ្នំពេញ៖ លោកស្រី Sunniya Durrani-Jamal នាយិការ ប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើន របស់ជាតិ។ រួមមានជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចាត់ទុកថា ជាវិស័យស្នូល ដ៏សំខាន់មួយ ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

លោកស្រីបន្តថា ឆ្លងកាត់បទពិសោធន៍ក្នុងអាណត្តិការងារ របស់លោកស្រីកន្លងមក បានសង្កេតឃើញពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។

ទន្ទឹមនេះដែរ លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី ប្រកបដោយភាពស្និតស្នាលបំផុត៕

អត្ថបទដែលជាប់ទាក់ទង