តើម្ចាស់រថយន្ត Rolls Royce បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្នុងក្រុងភ្នំពេញ យប់មិញជានរណា.?

រាជធានីភ្នំពេញ៖ ម្ចាស់រថយន្តម៉ាក Rolls Royce តម្លៃខ្ទង់លានដុល្លារអាមេរិក បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យខ្ទេចមុខ ខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្ត ដែលនគរបាលចរាចរណ៍មិនបង្ហាញអត្តសញ្ញាណ បានបញ្ជាឲ្យគេទៅដោះស្លាកលេខចេញ ហើយគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ២ និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខក្រុមហ៊ុន ប៊ូយ៉ុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាធារណៈជន មានចម្ងល់ថា ហេតុអ្វី បានជាសមត្ថកិច្ចនគរបាល មិនព្រមបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ត និងអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឲ្យពលរដ្ឋ ស្គាល់ឈ្មោះផង ដើម្បីចូលរួមសោកស្តាយជាមួយម្ចាស់ផង..?៕

អត្ថបទដែលជាប់ទាក់ទង