កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ ចាប់ឃាត់ខ្លួនជនសង្ស័យ៨នាក់ ករណីជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១ កម្លាំងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយបានចាប់ខ្លួនជនសង្ស័យ ០៨នាក់ នៅក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង០៨នាក់មានឈ្មោះ៖

១- ឈ្មោះ សំ ខ្លី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

២- ឈ្មោះ ឈៀង សុនី ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

៣- ឈ្មោះ លាច ផានិត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

៤- ឈ្មោះ ទៀង ប៊ុនរ៉ន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

៥- ឈ្មោះ អាន ភារិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

៦- ឈ្មោះ ណប់ វណ្ណណាក់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

៧- ឈ្មោះ ខ្នូន ម៉ៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

៨- ឈ្មោះ ZHONG WENNIE ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះសីហនុ បាន ដកហូតវត្ថុតាងមួយចំនួន រួមមាន៖

– ម៉្សៅសថ្លា ២០កញ្ចប់ ស្មើនឹងទម្ងន់ ៤.៦៥ក្រាម .ដាវ០១

– កន្ត្រៃ១, ទូរស័ព្ទ ០៤គ្រឿង

– សម្ភារជក់គ្រឿងញៀនមួយចំនួន

– លិខិតឆ្លងដែន ០១, កាតអត្តសញ្ញាណប័ណ្ណជនជាតិ ចំនួន ០៦សន្លឹក និងលុយខ្មែរ ចំនួន ៥០០.០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង