កម្ពុជា បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី​ ១៥១(PCR)​នាក់ទៀត ​និងស្លាប់​​១១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២១នេះ បង្ហាញថា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៥១(PCR) នាក់ទៀត – ជាសះស្បើយ ៣៦៦នាក់ និងស្លាប់​ ១១នាក់ ( ០៧នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១៣០នាក់ និងអ្នកដំណើរពីបរទេស ២១នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៧,៣៥២នាក់- អ្នកជាសះស្បើយ ១១២,០៥៦នាក់ និងមានអ្នកស្លាប់ ២,៧០៤នាក់៕

អត្ថបទដែលជាប់ទាក់ទង