​ចាប់ពីថ្ងៃទី​១ ខែ​​វិច្ឆិកា​​ ប្រទេសថៃ នឹងអនុញ្ញាតឲ្យអ្នក​ដំណើមកពី ៤៦ប្រទេស ដែល​ចាក់វ៉ាក់សាំង​កូវីដ-១៩​រួច អាចចូល​ប្រទេសថៃ

ប្រទេសថៃ៖ លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha បានប្រកាស​តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook)ថា ចាប់ពីថ្ងៃទី០១ ខែ​​វិច្ឆិកា ឆ្នាំ២០២១តទៅ ប្រទេសថៃ នឹងអនុញ្ញាតឲ្យអ្នក​ដំណើមកពីប្រទេស ចំនួន​៤៦ ដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពេញលេញរួចហើយ អាចចូលក្នុងប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ប៉ុន្តែ​អ្នកដំណើទាំងអស់ ត្រូវធ្វើដំណើរ​តាមយន្តហោះ និងតេស្តអវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងនោះ​ប្រទសកម្ពុជា ក៏ត្រូវបានអនុញ្ញាតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង